ជ្រើសរើសភាសា: Khmer Khmer English English
ពិធីដេញថ្លៃភាស៊ីគ្រប់ប្រភេទសម្រាប់ធ្វើអាជីវកម្ម ឆ្នាំ២០២៤ តាមនីតិវិធីដេញថ្លៃជាសាធារណ:
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ ២០២៣

កំពង់ឆ្នាំង នាព្រឹកថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ  បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានរៀបចំពិធីដេញថ្លៃភាស៊ីគ្រប់ប្រភេទសម្រាប់ធ្វើអាជីវកម្ម ឆ្នាំ២០២៤ តាមនីតិវិធីដេញថ្លៃជាសាធារណ: ក្រោមអធិបតីភាព លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពី ឯកឧត្ដម ប៊ុន បុណ្ណារិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ជា គឹមតុង អនុប្រធាននាយកដ្ឋាន នៃ អ.ទ.ច.  លោក ហុិនសុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងមានការចូលរួមពីលោក លោកស្រីតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ លោក លោកស្រីតំណាងអភិបាលក្រុង ស្រុកពាក់ព័ន្ធ មន្ត្រីជំនាញនៃមន្ទីរ សហវខេត្ត និងអាជីវករដេញថ្លៃ សរុបប្រមាណ ៣០នាក់។ ពិធីនេះធ្វើឡើងក្នុងគោលបំណង ដើម្បីកៀរគរប្រមូលចំណូលចូលថវិកាខេត្ត។

ព័ត៌មានទាក់ទង